ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីជំនាញចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមផ្សារទំនើប និងផ្សារពាណិជ្ជកម្ម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម រួមមាន៖ បង្គារ មឹកស្រស់ ងៀតបបែល ត្រីប្រឡាក់ ឈាមជ្រូក ខ្ញីហាន់ ជ្រក់ស្ពៃ សណ្តែកបណ្តុះ តៅហ៊ូ និងប្រេង ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផលរកឃើញ ងៀតបបែល ចំនួន ០១ គីឡូក្រោម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់។
បន្ទាប់ពីរកឃើញមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកំទេចចោលនៅសាខាខេត្តព្រះសីហនុ ព្រមទាំងណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់