ភ្នំពេញៈ រថយន្តRange Rover មួយគ្រឿង កំពុងបើកបរ ខណៈមកដល់កន្លែងកើតហេតុ មានមនុស្សឆ្លងកាត់ផ្លូវ បានបន្ថយល្បឿនរថយន្តហុីយ៉ាន់ដាយ ប្រភេទកូរ៉េ បើកលឿនជ្រុលប៉ះពីក្រោយរងការខូចខាតទាំងសងខាង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ទី៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទាំងអ្នកបើករថយន្តបង្ក និងអ្នកបើករថយន្តរងគ្រោះ មិនត្រូវបានបានស្គាល់ឈ្មោះនោះទេ។
រថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ប្រភេទកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4849 ដឹកអាគុយ ម៉ាកJP។
ចំណែករថយន្តរងគ្រោះម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6878។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តរងគ្រោះបើកក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុមានមនុស្សដើរឆ្លងកាត់ផ្លូវរថយន្តរងគ្រោះក៏បន្ថយល្បឿនដើម្បីឲ្យមនុស្សឆ្លងកាត់ស្រាប់តែមានរថយន្តបង្កខាងលើបើកពីក្រោយស្របទិសគ្នាជ្រុលទៅបុកពីក្រោយបណ្តាលឲ្យរងការខូចខាតទាំងសងខាងដោយរថយន្ត Range Rover រងគ្រោះកំពិតពីក្រោយផ្នែកខាងស្តាំ។ ចំណែករថយន្តបង្កម៉ាកហុីយ៉ាន់ដាយកំពិតខាងមុខបន្តិចបន្តួច។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានជជែករកដំណោះនៅកន្លែងដើម្បីបញ្ចប់រឿង៕
មតិយោបល់