ព័ត៌មានអន្តរជាតិ

វាយប្រហារដែនអាកាស នៅព្រលានយន្តហោះយោធាស៊ីរី ផ្ដាច់ជីវិត និងរបួសមនុស្សជាច្រើននាក់

ស៊ីរីៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៤ នាក់ បានស្លាប់ ឬរងរបួស បន្ទាប់ពីព្រលានយន្តហោះយោធាស៊ីរីមួយ ត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីល ចំពេលមានការព្រួយបារម្ភជាសកល ជុំវិញការវាយប្រហារអាវុធគីមីទៅលើទីក្រុង ដែលកាន់កាប់ដោយពួកឧទ្ទាម។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។

យោង​តាម​ទូរទស្សន៍​ក្រុង​ដា​ម៉ាស់​ បានឲ្យដឹងថា ការ​វាយប្រហារ​នេះ ​សំដៅលើ​មូលដ្ឋាន​អាកាស​ចរណ៍ Tiyas ដែល​ហៅ​ថា មូលដ្ឋាន T-4 ស្ថិតនៅជិតទីក្រុងហូមស៍។

រដ្ឋាភិបាលស៊ីរី បាននិយាយថា ប្រទេសលោកខាងលិច បានចូលរួមនៅក្នុងការវាយប្រហារនេះ ខណៈដែលអាមេរិក និងបារាំង បានគំរាមឆ្លើយតបទៅនឹងការវាយប្រហារអាវុធគីមី នៅក្នុងប្រទេសស៊ីរី ប៉ុន្តែបដិសេធថា ពួកគេមិនបានវាយប្រហារនៅ​មូលដ្ឋាន​អាកាស​ចរណ៍ Tiyas នោះទេ៕

មតិយោបល់