បន្ទាប់ពីការបែកធ្លាយ នូវពាក្យចរចាមអារាមជាច្រើន ទាក់ទងនឹងអនាគត់របស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar នៃការចាកចេញពី ក្រុម Paris Saint Germain នោះ ក្លិបសេដ្ឋីបារាំងមួយនេះ បែរជាមិនចាប់អារម្មណ៍ឡើយ ហើយងាកមកតាមប្រមាញ់ ខ្សែប្រយុទ្ធមួយរូប កំពុងទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះវិញ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Le10 Sports ពីប្រទេសបារាំង បានឲ្យដឹងថា ក្រុម Paris Saint Germain កំពុងតែចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ពីក្រុមហង្សក្រហម Liverpool នៅរដូវកាលក្រោយនេះ។ Mohamed Salah កំពុងតែធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសមត្ថភាពយ៉ាងល្អរបស់រូបគេ នារដូវកាលនេះ ជាមួយ Liverpool ជាហេតុធ្វើឲ្យក្លិបធំៗជាច្រើនកំពុងចាប់អារម្មណ៍ចង់បានយ៉ាងខ្លាំង។
យ៉ាងណាវិញ ក្រុម Paris Saint Germain ក៍មិនខុសពីក្រុមយក្សអឺរ៉ុបផ្សេងៗទៀតឡើយ សុទ្ធសឹងតែចង់បាន Salah មកកាន់ក្លិបនៅរដូវកាលក្រោយនេះ។ ក្រុមយក្សបារាំងមួយនេះ អាចប្រឈមនឹងការបាត់បង់ Neymar ប្រសិនបើ ការរារាំងមិនបានសម្រេចទេនោះ ក៍ប៉ុន្តែ Paris Saint Germain និងព្យាយាមនាំយក Salah មកវិញ ហើយបើ Neymar មិនចាកចេញវិញនោះ នោះរឹតតែប្រសើរ សម្រាប់ក្រុមបារាំងមួយនេះ ខណៈតំបន់ប្រយុទ្ធ កាន់តែខ្លាំងក្លាជាក់ជាមិនខាន។
ថ្វីដ្បិត Paris Saint Germain ជាក្រុមសម្បូរលុយមែន តែមិនប្រាកដថាអាចនាំយក Mohamed Salah បានងាយស្រួលឡើយ ព្រោះថា Real Madrid ក៍មិនខ្វះលុយដែរ ម្យ៉ាងជាក្រុមយក្សនៅអឺរ៉ុប រាប់សតវត្សរ៍មកហើយ ព្រមទាំងមានប្រជាប្រិយភាពខ្លាំង ជាងក្រុម Paris Saint Germain ផងដែរ ខណៈ Barcelona វិញក៍លេចពត៌មានល្ហេចល្ហៀងចង់បាន Mohamed Salah នៅរដូវកាលក្រោយនេះដែរ។
មតិយោបល់