ព័ត៌មានជាតិ

ជាងម៉ូតូម្នាក់ផឹកស្រាសស្រវឹងវង្វេង ចងកសម្លាប់ខ្លួនលើដើមស្វាយចន្ទី

សៀមរាប: នៅម៉ោងចន្លោះ ២និង៣០នាទី ដល់ម៉ោង ៣និង៣០នាទី(ម៉ោងដឹងកើតហេតុ) ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ចំណុចក្រុម១៥ ភូមិពួកចាស់ ឃុំពួក ស្រុកពួក សៀមរាប មានករណីអត្តឃាត។

ក្រោយទទួលសេចក្ដីរាយការណ៍ ផ្នែកជំនាញនគរបាលស្រុក+នគរបាលប៉ុស្តិ៍ចុះស្រាវជ្រាវពិនិត្យដល់កន្លែងកើតហេតុ
ការពិនិត្យកន្លែងកើតហេតុ ជនរងគ្រោះបានយកខ្សែចំរៀកក្រណាត់អង្រឹងចង.កភ្ជាប់ដើមស្វាយចន្ទីខាងលិច.ក្រោយផ្ទះចម្ងាយប្រហែល 25.Cm, មានកម្ពស់ចំណុចចងទល់ដី 313.Cm, មានកម្ពស់ពីចុងជើងជនរងគ្រោះទល់ដី 83.Cm, និងមានស្បែកជើងផ្ទាត់ ពណ៌ខៀវ១គូ ជារបស់ជនរងគ្រោះ។

សពជនរងគ្រោះឈ្មោះ ធិក សុជាតិ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅ ភូមិឃុំកើតហេតុ +ក្រោយការពិនិត្យលើខ្លួនសពឃើញថា៖
សពមានប្រវែងកម្ពស់165.Cm, និងមានសត្វសង្ក្រងរោម, ។
ផ្នែកក្បាល មានចេញទឹកពពុះមាត់ និងធ្មេញខាំអណ្ដាតជាប់ ។
ផ្នែក.ក មានស្នាមរឹតដោយការចង ។
ផ្នែកដងខ្លួន គ្មានស្លាកស្នាមសង្ស័យ។
ផ្នែកអវយវ ប្រដាប់ភេទមានចេញទឹកកាម។

ព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ(សព)និងមិត្តភក្តិ ថា៖ ជនរងគ្រោះជាមនុស្សផឹកស្រាញៀន និងវង្វែង ធ្លាប់រកចង.ក១លើករួចទៅហើយតែមិនសម្រេច ជាក់ស្ដែងមុនកើតហេតុចន្លោះម៉ោង ១០និង០០នាទីព្រឹក ជនរងគ្រោះបានផឹកស្រា.សជុំមិត្តភក្តិគ្នា ៣នាក់ នៅខាងក្រោយផ្ទះខ្លួន, ផឹកអស់ស្រាចំណុះ១លីត្រ/កន្លះ បែកគ្នា រហូតដល់ម៉ោង ៣និង៣០នាទី ថ្ងៃដដែល ទើបមានក្មេងប្រទះឃើញជនរងគ្រោះចង.កនៅលើដើមស្វាយចន្ទីខាងលិចផ្ទះ ហើយប្រាប់បងប្អូនក្នុងភូមិ និងរាយការណ៍ជូនសមត្ថកិច្ច ។

សន្និដ្ឋាន៖
ក្រុមគ្រួសារជនរងគ្រោះ អះអាងថាជាករណីអត្តឃាត(ចង.ក)ខ្លួនឯង ដោយញៀនស្រាវង្វែង។
សមត្ថកិច្ចពិនិត្យមិនឃើញមានស្លាកស្នាមពាក់ព័ន្ធ បទឃាតកម្ម ក៏ប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់