ព័ត៌មានជាតិ

កូរ៉េខាងជើង​ហ្វូង​មនុស្ស​បាន​ប្រមូលផ្តុំគ្នា គាំទ្រថ្នាក់​ដឹកនាំថ្មី

សេអ៊ូល៖ នៅ​កូរ៉េខាងជើងមាន​មនុស្សច្រើន​ជាង មួយ​សែន​ នាក់ ​បាន​ប្រមូលរួបរួម​ផ្គុំគ្នា​ដើម្បី​ធ្វើការគាំទ្រ​ថ្នាក់​ដឹកនាំថ្មី លោក ​Kim Jong Un​​ កាលពីថ្ងៃ អង្គារ ​កន្លង​ទៅនេះ ​នៅ​ពេល​ដែ​ល​គាត់​ធ្វើ​សេច​ក្តីថ្លែង​ការ ថ្ងៃ បន្ទាប់ គាត់​បាន​ប្រកាស​នូវ​ភាព​ជោគជ័យ​ ដ៍ធំសម្បើម​ ជាមួយនឹងអតីត​ថ្នាក់ដឹកនាំចាស់​ ដែល​ជាឱ​ពុក​របស់​គាត់​ ។

ប្រជុំមនុស្ស​ដែល​ប្រមូលផ្តុំនៅ​ វិសាលដ្ឋាន Kim Il-Sung ក្នុង​រាជធានី Pyongyang ដែល​មាន​ការចូលរួម​ពីពលរដ្ឋ និង​មន្ត្រី​អ្នកមុខអ្នកការ ។ នេះ​បើ​តាម​ប្រភពព័ត៌មាន​របស់ភ្នាក់ងារ KCNA​ ។

ចំណែកឯ ទីភ្នាក់ងារពត័ត៌មានរបស់កូរ៉េខាងត្បូង របស់​សារព័ត៌មាន Yonhap​ បាន​និយាយថា នៅ​ស្ថានីយ៏ទូរទស្សន៍​របស់​កូរ៉េខាងជើងបានផ្សាយ​ពីហ្វូងមនុស្សដែល​ធ្វើការគាំទ្រ កាលពីថ្ងៃ អង្គារ។

ហ្វូង​អ្នកទស្សនា នឹងគាំទ្របាន​នៅត្រងស្តាំលោក Kim Jong Un និយាយជាមួយនឹង​មន្ត្រីអ្នកមុខអ្នកការ​របស់​ប្រទេសនេះ ហើយជាលើក​ទី ១​ដែល​គាត់​ធ្វើការត្រួតត្រាលើអំណាចនៅពេល​ដែលឱពុកគាត់​ស្លាប់ ។បើតាមប្រភពព័ត៌មាន​ Yonhap បាននិយាយ​។

កាលពីថ្ងៃ សៅរ៍ កន្លងទៅនេះ នៅកូរ៉េខាងត្បូង​បាន​ប្រកាសថា Jong Un ​អាយុរបស់គាត់តិចជាង 20s​ហើយត្រូវ​បានតែង​តាំង​ធ្វើការបញ្ជាទព័ចំនួន​ 1.2​million ​​ដែលជាពិភពលោកទី​ ៤ មានទព័ច្រើនលើសលប់៕

មតិយោបល់