ពោធិ៍សាត់ៈ ក្មេងទំនើងចំនួន២ក្រុម ផ្ទុះទំនាស់បង្កការអុកឡុកដេញកាប់គ្នានិងវាយគ្នាពេញបរិវេណវត្តអន្លង់រាប ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានចំនួន៣នាក់ កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងទាំង៣នាក់ខាងលើ ទី១.ឈ្មោះ សួន វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ , ទី២ឈ្មោះ ផន សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ និងទី៣ឈ្មោះ សូត្រ ណុប ភេទប្រុស អាយុ២១ឆ្នាំ ។ ទាំង៣នាក់ រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ។
ចំណែកមូលហេតុបណ្តាលមកពី រាំធុងបាសឈ្លោះគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានដកហូតបានវត្ថុតាងកាំបិត១ដើម និងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់