ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់ ជិះម៉ូតូមិនគោរពភ្លើងស្តុប គេចពីរថយន្ត១គ្រឿង បានជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក CRUZE ស្លាកលេខភ្នំពេញ 2AQ-2691កំពិតទ្វារម្ខាង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង១៥នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ១៨២ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចុងក្រោយខាងភាគីបង្ក បានលើកដៃសំពះអង្វរខាងម្ចាស់រថយន្តរងគ្រោះ ទើបខាងម្ចាស់រថយន្តអាណិតក៏ឲ្យទៅផ្ទះវិញដោយមិនបាច់សងអ្វីនោះទេ៕
មតិយោបល់