ព័ត៌មានជាតិ

រន្ធត់ណាស់! ក្រឡាប់រថយន្តដឹកអុស សង្កត់ស្លាប់ម្នាក់ និង២នាក់ទៀតរបួស

ភ្នំពេញ: បុរសម្នាក់ជាព្រូរថយន្ត បានស្លាប់យ៉ាងអាណោចអាធម័ បន្ទាប់ពីតៃកុងងោកមួយភាំង រេចង្កូតទៅបុករះបង្គោលឡាក់បាក់ជាច្រើន ហើយរថយន្តក្រឡាប់ផ្ងារជើងចាក់អុសពេញផ្លូវ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង​១១និង៥០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងព្រូ២នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-8834 បើកពីជើងត្បូងក្នុងល្បឿនលឿន ដោយសារតៃកុងងោកផងនោះ បានរេចង្កូតបង្គោលឡាក់ បាក់ជាច្រើន​ ហើយរថយន្តក្រឡាប់ផ្ងារជើងម្ខាង បណ្ដាលព្រូរថយន្តដែលជិះខាងលើត្រូវអុសសង្កត់ស្លាប់ភ្លាមៗ និង២នាក់រងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំថៅកែរថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់