ប្រភពព័ត៌មានបច្ចេកវិទ្យា TechCrunch បានឲ្យដឹងថា បច្ចុប្បន្នេះដែរ ខាងក្រុមហ៊ុន Apple បានបង្កើតកម្មវិធីផ្លាស់ប្តូរការលក់ លើទូរស័ព្ទចាស់ របស់ iPhone នឹងបាន iPhone ថ្មី នេះជាចំនួនសាក់ល្បងនៅគ្រប់ហាងរបស់ក្រុមហ៊ុន Apple ។
អ្នកប្រើប្រាស់នឹងទទួលបានចំនួនទឹកប្រាក់ពី ១២០ ទៅ ២០០ ដុល្លារ សម្រាប់អ្នកប្រើប្រាស់ទំហំ ១៦ ជី iPhone 4 ឬ iPhone 4S គឺយោងទៅតាមកម្រិតម៉ាស៊ីន និងពណ៌ផងដែរ។
ចំណែក 9to5Mac បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងដំណើរការកម្មវិធីពិសេសនេះ នៅ គ្រប់ហាងរបស់ Apple Store នៅខែ កញ្ញា ខាងមុខនេះ។ កម្មវិធីនេះដែរ ជាកម្មវិធីដោះដូររវាង iPhone 5S និង iPhone 5C ។
ធាតុពិតនៃកម្មវិធីនេះដែរ ជាការដោះដូរ iPhone ស៊េរីចាស់ ជាមួយនឹង iPhone ស៊េរីថ្មី។ទោះជាយ៉ាងណានេះគឺជាលើកដំបូងហើយ ដែលក្រុមហ៊ុន Apple បានអនុវត្តន៍ កម្មវិធីនេះ ដើម្បីជាសង្វាក់ដល់គ្រប់ហាងរបស់ខ្លួន។
ជាមួយនឹងកម្មវិធីនេះដែរ កំពុងតែធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួន រំពឹងទុកថា ដល់ពេលនោះមែន ពួកគេនឹងយក iPhone ជំនាន់ចាស់របស់ពួកគេទៅដូរយក ជំនាន់ថ្មីប្រើប្រាស់។
បញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple នឹងចាញ់ផលិតថ្មីរបស់ខ្លួន iPhone 5S និង iPhone 5C នៅថ្ងៃទី ១០ ខែ កញ្ញាខាងមុខនេះ៕
មតិយោបល់