ព័ត៌មានជាតិ

ឃើញម្តាយទាស់សម្ដីជាមួយអ្នកដ៏ទៃ ចិត្តក្តៅទៅវាយគេជំនួសម្តាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: បុរសម្នាក់ ឃើញម្តាយទាស់សម្ដីជាមួយអ្នកដ៏ទៃ ចិត្តក្តៅទៅវាយគេជំនួសម្តាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចដីចម្ការ ស្ថិតក្នុងភូមិកណ្ដាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះភេទស្រី អាយុ៤៧ឆ្នាំ (មានស្នាមមុតនៅលើកំពួនដៃខាងស្ដាំ) ។

ចំណែកជនសង្ស័យមានឈ្មោះ ខុម គន្ធី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ កសិករ។

មុនពេលកើតហេតុ ជនរងគ្រោះ និងម្តាយរបស់ជនសង្ស័យ បានឈ្លោះគ្នានៅដីចម្ការ ភ្លាមនោះ ជនសង្ស័យបានឃើញដូចនេះ ក៏រត់សំដៅទៅរកអ្នកទាំង២ ដោយមានកាន់កណ្ឌៀវនៅនឹងដៃ រួចបានច្រានជនរងគ្រោះដួលទៅលើដី ហើយបានឡើងសង្កត់ពីលើ រួច ប្រតាយប្រតប់គ្នា បណ្ដាលឲ្យមុតដៃរបស់ជនរងគ្រោះ។

បន្ទាប់មកកម្លាំងប៉ុស្តិ៍រដ្ឋបាលកោះអន្លង់ចិន បានហៅជនសង្ស័យ មកសាកសួររួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការ តាមនីតិវិធី ។

បញ្ជាក់: តាមបញ្ជា លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាលឲ្យឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ ៕

មតិយោបល់