ភ្នំពេញៈ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ក្នុងបន្ទប់ទឹក ក្នុងការិយាល័យលក់ផ្ទះល្វែង និងដីឡូត៍បង់រំលស់ ព្រោះតូចចិត្តនិងជំងឺប្រចាំកាយ់រ៉ាំរ៉ៃជាប់ខ្លួន។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២និង១០យប់ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចការិយាល័យលក់ផ្ទះល្វែង និងដីឡូត៍បង់រំលស់ តាមបណ្តោយផ្លូវលេខ១៩៦២ ក្នុងភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ម៉ៅ ឡា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុក្គលិកធានាគារមួយកន្លែង ស្នាល់នៅបណ្តោះអាសន្នកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពពីប្អូនប្រុសជនរងគ្រោះបានប្រាប់ឲ្យដឹងថា ប្អូនប្រុសរបស់គាត់បានមកស្នាក់នៅបានរយៈពេល២ថ្ងៃប៉ុណ្ណោះ ហើយមុនកើតហេតុប្អូនប្រុសរបស់គាត់បានពិភាក្សាជាមួយស្រ្តីវយ័ចំណាស់ម្នាក់ដែលត្រូវជាម្តាយធម៌ហើយបានប្រាប់ថារូបគាត់ចង់ស្លាប់និងបានរាប់ពីជីវិតរបស់គាត់ដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃជាប់ខ្លួនជាយូរឆ្នាំមកហើយ។ បន្ទាប់ពីបានមានការាប់រាប់រួចអ្នកទាំងអស់គ្នាបានចូលសម្រាករាងៗខ្លួន។ លុះមកដល់ម៉ោងកើតហេតុខាងលើរូបគាត់បានភ្ញាក់ឡើងឃើញបាត់ប្អូនក៏បានដើរកស្រាប់តែឃើញប្អូនប្រុសយកចំរៀកក្រណាត់ចង កភ្ជាប់នឹងឥដ្ឋខ្យល់ក្នុងបន្ទប់ទឹកស្លាប់ទៅហើយភ្លាមៗនោះរូបគាត់នាំគ្នាកាត់ខ្សែយកជនរងគ្រោះមកដាក់នៅខាងក្រោមដើម្បីជួយសង្គ្រោះតែអកុសល្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ភ្លាមៗនោះរូបគាត់បានទាក់ទងទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដើម្បីធ្វើកោលស្យវិចយ័និងប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណតាមប្រពៃណី៕
មតិយោបល់