ព័ត៌មានជាតិ

ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម!

កំពង់ធំ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីក្មេងស្រីម្នាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្មេងស្រីរងគ្រោះឈ្មោះ ហ៊ុ ឡៃ ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឪពុកឈ្មោះ ជឿន ជីន និងម្តាយឈ្មោះ ហ៊ីង នីន។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញបានចុះដល់ទីកន្លែងកើតហេតុធ្វើការពិនិត្យសព ជនរងគ្រោះពិតជាស្លាប់ដោយសារទៅលេងទឹកស្រះប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់