ព័ត៌មានជាតិ

បុរសកាប់ជ្រូកម្នាក់ ជិះម៉ូតូដួលស្លាប់!

​ប៉ៃលិន: មានករណីបុរសម្នាក់ជិះម៉ូតូដួលដោយខ្លួនឯងកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ នៅចំណុចភូមិអូរតាពុកលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានក្រុមគ្រួសារយកមកសម្រាកនៅផ្ទះហើយក៏បានស្លាប់នៅវេលាម៉ោង៤ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

ជនរងគ្រោះមានឈ្មោះ ចយ វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអាជីវករកាប់ជ្រូក រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនបច្ចុប្បន្នសាកសពកំពុងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់