ព័ត៌មានជាតិ

កាប់ប្លន់យ៉ាងសាហាវ នៅវេលាទៀបភ្លឺ ក្នុងខណ្ឌសែនសុខ

ភ្នំពេញ: យុវជនម្នាក់កំពុងជិះម៉ូតូសុខៗ ក៏ត្រូវក្រុមចោរប្លន់ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយដាវសាម៉ូរ៉ៃ កាប់ចំដៃ និងក្បាល បណ្ដាលឲ្យរងរបួសយ៉ាងដំណំ រួចយកម៉ូតូទៅបាត់ កាលពីវេលាម៉ោង ៤និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចស្តុបណតប្រីត កែងផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ព្រឿន ណាល់ អាយុ២១ឆ្នាំ មុខរបរបម្រើការនៅក្លឹបមួយ ស្នាក់នៅផ្ទះជួល ម្តុំក្រោយសួនកុមារពោធិ៍ចិនតុង និងមានស្រុកកំណើត ភូមិជ្រោយស្លែងក្របីក្រោម ឃូំកំពង់គរ ស្រុកព្រែកព្រះប្រសប់ ខេត្តក្រចេះ ។

សម្ភារបានបាត់បង់មានម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រចេះ1B-8221 ផលិតឆ្នាំ២០១២ ។

ប្រភពពីមិត្តភក្ដិជនរងគ្រោះ បានឲ្ងដឹងថា គាត់ និងជនរងគ្រោះ រួមនឹងមិត្តម្នាក់ទៀត ជិះម៉ូតូម្នាក់មួយគ្រឿង ទើបចេញពីក្លឹប play ដោយជនរងគ្រោះឌុបស្រីស្នហ៍ ទៅផ្ទះរួច ទើបត្រឡប់មកវិញ។ ដោយមកដល់ចំណុចស្តុបណតប្រីត ក៏លេចមុខ
ជនសង្ស័យ៥ ទៅ៦នាក់ ដកដាវសាម៉ូរ៉ៃកាប់ចំដៃ និងចំក្បាល រួចយកម៉ូតូទៅបាត់។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកមិត្តភក្ដិមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទឹកថ្លា៕

មតិយោបល់