ព្រៃវែងៈ ស្ត្រីម្នាក់ បានចាញ់បោកក្រុមទម្លាក់យោង អស់មាសចំនួន៤ជី និងលុយ១០០ដុល្លារ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចវត្តតាកោ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ជនសង្ស័យទាំងនោះ បានប្រើល្បិចធ្វើជាជ្រុះកាបូប រួចមានជនសង្ស័យជាស្រី២នាក់ទៀត ដើរមកខ្សឹបថាខ្លួនរើសបាន រួចបបួលគ្នាទៅចែកនៅកន្លែងស្ងាត់ ចុងក្រោយជនសង្ស័យបានមាសពិតប្រាកដថែមទាំងលុយ ចំណែកជនរងគ្រោះបានត្រឹមតែរបស់កាឡៃ៕
មតិយោបល់