ព័ត៌មានសុខភាព

សញ្ញានៃជំងឺមហារីកច្រមុះ បើព្យាបាលទាន់ពេល អ្នកមានសង្ឈឹមរស់ ៧០ភាគរយ

មហារីកច្រមុះ គឺជាជំងឺមួយប្រភេទដែលគួរឲ្យខ្លាចបំផុត ព្រោះវាមិនងាយនឹងព្យាបាលឲ្យជាសះស្បើយឡើយ ប៉ុន្តែប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូង និងព្យាបាលបានទាន់ពេលវេលា កម្រិតនៃការរស់រាន្តមានជីវិតរហូតដល់ ៧២ភាគរយ។

អ្នកវិទ្យាសាស្ត្រមិនទាន់ប្រាដកអំពីមូលហេតុពិតប្រាដក នៃជំងឺមហារីកច្រមុះឡើយ តែទោះជាយ៉ាងណា ជំងឺនេះមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងវីរុស Epstein-Barr (EBV)។ ប៉ុន្តែ អ្នកដែលមិនឆ្លងមេរោគនេះ ក៏អាចកើតមានជំងឺមហារីកច្រមុះដែរ ប្រសិនបើអ្នកទាំងនោះចូលចិត្តបរិភោគសាច់ ឬត្រីឡាក់ អ្នកកើតក្នុងគ្រួសារមានជំងឺមហារីកច្រមុះ កត្តាហ្សែន ជក់បារី ផឹកស្រា…។

បើយោងតាមសមាគមន៍ជំងឺមហារីកអាមេរិក បានឲ្យដឹងថា ជនជាតិអាមេរិកម្នាក់ក្នុងចំណោម ១០០,០០០នាក់ បានកើតជំងឺប្រភេទនេះ។ ប៉ុន្តែ ជំងឺមហារីកច្រមុះកើតឡើងជាទូទៅនៅភាគខាងត្បូងប្រទេសចិន និងអាស៊ីអាគ្នេយ៍។

ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួននៃជំងឺមហារីកច្រមុះ ៖

  • មានដុំសាច់នៅក្នុងច្រមុះ ឬក
  • មានឈាមលាយទឹកមាត់ពេលស្តោះមកម្តងៗ
  • ឧស្សាហ៍តឹងច្រមុះ
  • ស្តាប់លែងឮសំលេង
  • ឆ្លងមេរោគត្រចៀក ជាញឹកញាប់
  • ឧស្សាហ៍ឈឺក្បាល

ប្រសិនបើអ្នកសង្ស័យ ឬសង្កេតឃើញរោគសញ្ញាណាមួយដូចខាងលើ គួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ដើម្បីកាត់បន្ថយហានិភ័យជំងឺមហារីកច្រមុះ អ្នកគួរតែជៀសវាង ត្រី ឬសាច់ប្រលាក់ ឈប់ជក់បារី និងទទួលទានគ្រឿងស្រវឹង៕

ដកស្រង់ពី៖ soha

មតិយោបល់