ព័ត៌មានជាតិ

រថយន្តនីសាន់ ពន្លះរថយន្តសមត្ថកិច្ច ស្លាកលេខនគរបាល ដែលមានលោក ស្នងការរងខេត្តតាកែវ ទទួលផែនចរាចរណ៍ រួមនិងមន្ត្រីនគរបាល៣នាក់ទៀតជិះនៅខាងក្នុង យ៉ាងសាហាវ!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តនីសាន់មួយគ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-0467 បើកបរដោយបុរសម្នាក់ ខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកនឹងរថយន្តសមត្ថកិច្ចម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល 2.8866 ដែលកំពុងបើកបរដោយមន្ត្រីនគរបាលម្នាក់ រួមដំណើរជាមួយមន្ត្រីនគរបាល៣នាក់ទៀត តែក្នុងនោះមាន លោកស្នងការរងខេត្តតាកែវ ទទួលផែនចរាចរណ៍ម្នាក់ ដែលកំពុងបើកឆ្លងផ្លូវត្រង់ផ្លូវបំបែក ពេញទំហឹង រុញខ្ទាតបណ្តាលឲ្យរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តបង្កបានចុះគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ៕

មតិយោបល់