ព័ត៌មានជាតិ

ទូរទស្សន៍ អេក្រង់​កោង របស់​ក្រុមហ៊ុន Samsung វាយលុក​ទីផ្សារ​សហរដ្ឋអាមេរិក​

​ក្រុមហ៊ុន Samsung បានដាក់​ដំណើរការ ទូរទស្សន៍ អេក្សង់​កោង ដែល​ធ្វើឡើង​នៅ​ភាគខាងត្បូង​នៃ​អាមេរិក កាលពី​ថ្ងៃ​ទី ២៣ ខែ សីហា ។​
​កញ្ជាក់​ទូរទស្សន៍ ជំនាន់ KN55S9C នេះ​ដែរ​មាន​ទំហំ ៥៥ អ៊ីង គឺជា​ឈុត​ដំបូង​ដែល​ដាក់​បង្ហាញ​លើ​ទីផ្សារ ជាមួយ​នឹង​លក្ខណៈ បច្ចេកវិទ្យា MultiView (​មាន​មុខងារ​បង្ហាញ​ច្រើន​) ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ពីរ​នាក់ ក្នុងពេល​តែមួយ អាច​មើល​មាតិការ​ផ្សេង​ពី​គ្នា​ដាច់ដោយឡែក ដោយ Full HD តាមរយៈ​ផ្នែក​ដាច់​ដោយ​គ្នា ដោយ​បញ្ចូល​រួមទាំង វ៉ែនតា​សកម្ម 3D ទៀតផង​។​ម្យ៉ាងវិញទៀត ទូរទស្សន៍ Curved OLED TV នេះដែរ បំពាក់​ប្រពន្ធ​ដំណើរការ Quad-Core និង​ភ្ជាប់​មក​ជាមួយ​សំលេង​បញ្ជា​ពី​ចម្ងាយ ដែល​អ្នក​បាន​ធ្វើការ​រី​ម៉ូត​។​លក្ខណៈ​ផ្សេង​ទៀត​នៃ​បែបផែន​ទូរទស្សន៍​នេះដែរ មាន HDMI ៤ ផ​ត និង ផ​ត ឬ​រន្ធ USB 2.0 ចំនួន​ពីរ​ផងដែរ​។​
​បញ្ជាក់​ផង​ដែរ​ថា Curved OLED TV បាន​បោះជំហាន​មក​កាន់​ទីផ្សារ ក្នុងតម្លៃ 14,999 ដុល្លារ ដែល​ថ្លៃ​ជាង ទូរទស្សន៍ OLED TV របស់​ក្រុមហ៊ុន LG ៕​
31877_02_samsung_to_launch_their_55_inch_curved_oled_tv_in_the_us_this_week_close_your_eyes_and_hand_over_15_000

មតិយោបល់