កំពតៈ នៅវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បុរសម្នាក់ស្លាប់នៅនឹងកន្លែង។
រថយន្តម៉ាកកាមរី(២០០២) ពាក់ស្លាកលេខ ភ្នំពេញ2I.1616 ក្រោយកើតហេតុរថយន្តបានបើករត់គេចខ្លួន ត្រូវបានកម្លាំងប៉ុស្តិ៍ថ្មីស្ទាក់ចាប់បាន ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
ចំណែកម៉ូតូម៉ាក សេ១០០ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ ថន សុភាក់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បណ្តាលឲ្យស្លាប់នៅកន្លែង៕
មតិយោបល់