ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់!

ប៉ៃលិន: កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៦ ត ព្រ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ របស់លោក ហោ គាឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៊ុត សំអូន ហៅអុល ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអូរតាប្រាង្គ សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអូរតាប្រាង្គ សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពាក់ពន្ធ័ករណីជួញដូរ និងចែកចាយគ្រឿងញៀន កាលពីឆ្នាំ២០១៧។

បច្ចុប្បន្នជំនាញ បាន និងកំពុងអនុវត្តទៅតាមនីតិវិធី ៕

មតិយោបល់