ព័ត៌មានបច្ចេកវិទ្យា

សន្តិសុខសម័យបច្ចេកវិទ្យាសម្រាប់ល្បាតនៅពេលយប់ បំពាក់ឧបករណ៍ចាប់សញ្ញានិងកាមេរ៉ា៣៦០

បរទេសៈ មិនគួរឲ្យជឿ ក្រុមហ៊ុន Gamma 2 Robotics បានបង្កើតមនុស្សយន្តសន្តិសុខ បំពាក់ភ្នែកប្រើកាំរស្មី អ៊ីនហ្វ្រារ៉េដពណ៌ក្រហម និងមានឧបករណ៍ចាប់សញ្ញាកំដៅ ព្រមទាំងកាមេរ៉ា ៣៦០ផងដែរ។

មនុស្សយន្ត RAMSEE ត្រូវបាន រចនាឡើងដោយក្រុមហ៊ុន Gamma 2 Robotics ប្រើសម្រាប់ ដើរល្បាតនៅ ចន្លោះទំនេរ ហើយជូនដំណឹងទៅឱ្យមនុស្ស ក្នុងករណីមាន ភ័យអាសន្ន ដែលបង្កគ្រោះថ្នាក់ ណាមួយនៅក្នុងអគារនេះ។

ទស្សនាវដ្តី opsci រាយការណ៍ថា លក្ខណៈពិសេសចម្បង របស់មនុស្សយន្តនេះ គឺមានភ្នែប្រើកាំរស្មី អ៊ីនហ្វ្រារ៉េដ ការរុករកដោយប្រើ រ៉ាដាឡាស៊ែរ កាមេរ៉ា៣៦០ ឧបករណ៍ចាប់សញ្ញាកំដៅ និងការពារ ឧស្ម័នជាតិពុល។

លោក Lew Pincus នាយកប្រតិបត្តិក្រុមហ៊ុនមនុស្សយន្ត ហ្គាម៉ា២ បាននិយាយថា ៖ “ មនុស្សយន្ត RAMSEE នឹងផ្លាស់ប្តូរ សន្ដិសុខពិភពលោក ដោយសារតែវា មិនចេះសម្រាក និងធ្វើប្រតិបត្តិការបានល្អប្រសើរជាងជាងមនុស្ស ក្នុងការចំណាយដែលបានបង់សម្រាប់សេវា សន្តិសុខផ្សេងៗទៀត” ។

លោកបានបន្តទៀតថា “យើងបានផលិត មនុស្សយន្ត RAMSEE ឲ្យសមស្របទៅ នឹងការល្បាតនាពេលយប់នៅកន្លែង កខ្វក់ និងមានគ្រោះថ្នាក់ ដែលគ្មាននរណាម្នាក់ចង់ធ្វើ”។ យ៉ាងណាក៏ដោយបើតាមប្រភពព័ត៌មាន គេមិនបានប្រាប់អំពីតម្លៃ របស់មនុស្សយន្តមួយនេះទេ៕

មតិយោបល់