ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយថ្នាំញៀន១០កញ្ចប់

សៀមរាប: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន កាល​ពី​វេលាម៉ោង៨ និង៤០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមសំដីកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប បានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់នោះមានឈ្មោះ៖ ទី​១. រៀម សុខឡង ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិ/ឃុំ ខាងលើ។ ទី​២. គង់ រដ្ថា ភេទ ប្រុស អាយុ ៥១ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ/ឃុំ ខាងលើ។

អាវុធហត្ថ​បានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការ​ដកហូត​វត្ថុតាងមួយចំនួនរួមមាន​​ ថ្នាំញៀនចំនួន ១០ កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៦១ក្រាម និង​​ទូរស័ព្ទចំនួន ០១គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់