កណ្ដាលៈ បុរសម្នាក់ បានបើករថយន្តទៅបុកទ្រូងពុះចែកផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង និងរងរបួសមនុស្ស ៤ នាក់ ដែលហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៨ និង៤០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតនៅក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
រថយន្តម៉ាក ឆ្លាម ស៊េរីឆ្នាំ២០០០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-3862 បើកបរដោយឈ្មោះ ស្រស់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងមានអ្នករួមដំណើរ៣នាក់ទៀត៖ ទី១-ឈ្មោះ គៀត វណ្ណៈ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី២-ឈ្មោះ ភា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងទី៣-ឈ្មោះ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ខណៈរថយន្ត បានបើកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតទៅបុកទ្រូងពុះចែកផ្លូវ ពីលិចទៅកើត បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ បណ្តាលឲ្យរបួសស្រាលទាំងបួន នាក់ និងខូចខាតរថយន្ត១គ្រឿង។
ក្រោយទទួលបានព័ត៍មានភ្លាម សមត្ថកិច្ចជំនាញស្រុក បានចុះទៅដល់កន្លែង រួចធ្វើការពិនិត្យវាស់វែង និងដកហូតវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់