ព័ត៌មានជាតិ

អគ្គិភ័យឆេះ២ខ្នង ម៉ូតអាមេរិកកាំង យ៉ាងសន្ធោសន្ធៅអស់ជាង២ម៉ឺនដុល្លារ

តាកែវ: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះចំនួន២ខ្នង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង១០នាទី​យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិទួតតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

អគ្គិភ័យនេះបានឆាបឆេះផ្ទះ ដែលមានម្ចាស់ឈ្មោះ ខាត់ ខាវ ភេទប្រុស អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះ ពៅ ពេជ្រ អាយុ៥០ឆ្នាំ ហើយដំបូងឡើយអគ្គិភ័យនេះបានឆេះផ្ទះទី១ ដែលមានទំហំ ៧គុណ៨ម៉ែត្រ មានតម្លៃប្រហែល៧០០០ដុល្លារ រួចបន្តរាលដាលដល់ផ្ទះទី២ មានទំហំ ៧គុណ៧ម៉ត្រ មានតម្លៃ៥៥០០ដុល្លារ អស់ទាំងស្រុង សរុបប្រហែល ២០៥០០ដុល្លារ និងប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន២រថយន្ត ទើបរលត់ទៅវិញជាស្ថាពរ៕

មតិយោបល់