ព័ត៌មានជាតិ

ស្គាល់មុខ តែមិនស្គាល់ចិត្ត! រូបរាងស្អាតបាត​ តែឆបោកលុយគេជាង៥ពាន់ដុល្លារ!

ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ ត្រូវបានជនរងគ្រោះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីរូបគេរងការចោទប្រកាន់ថាឆបោកលុយចំនួន៥០៥០ដុល្លារ បង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រុម៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃមិនចាំ ខែ១១ ឆ្នាំ២០១៧ វេលាម៉ោង២រសៀល នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី៥ ភូមិបាក់ទូក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីឆបោកប្រាក់ដុល្លារ (ជនរងគ្រោះពុំបានដាក់ពាក្យបណឹ្តង )នោះទេ រហូតដល់ថៃ្ងទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ជនរងគ្រោះចំនួន៣នាក់ បាននាំជនសង្ស័យ១នាក់ឈ្មោះ ឯម តុលា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅសា្នក់នៅផ្ទះជួល ក្រុម៥ ភូមិទួលគោកសងា្កត់ទួលសងែ្ក១ មុខរបរមិនពិតតប្រាកដ ( ឃាត់ខ្លួន )។

ចំណែកជនរងគ្រោះមាន៣នាក់ទី១ ឈោ្មះ សំ សារ៉ាត ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះជួល ក្រុម៥ ភូមិបាក់ទូក សងា្កត់ទួលសងែ្ក១ មុខរបរលក់ដូរ (អស់ប្រាក់ចំនួន២០០០ដុល្លារ ) , ជនរងគ្រោះទី២ ឈោ្មះ ហេង ម៉ានីល ភេទស្រី អាយុ៣៦ឆ្នាំ សា្នក់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ មុខរបរលក់ដូរ ( អស់ប្រាក់ចំនួន២០០០ដុល្លារ) និងជនរងគ្រោះទី៣ ឈោ្មះ តាំង គឹមរុណ ភេទស្រី អាយុ៤៦ឆ្នាំ សា្នក់នៅភូមិត្រពាំងក្រសាំង សងា្កត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មុខរបរលក់ដូរ (អស់ប្រាក់ចំនួន១០៥០ដុល្លារ) ។

សមត្ថិច្ចបន្តឲ្យដឹងថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះទាំង៣នាក់ បានយកប្រាក់ដុល្លារ សរុបចំនួន៥០៥០ដុល្លារឲ្យទៅឈោ្មះ ឯម តុលា ភេទប្រុស អាយុ២៩ឆ្នាំ សា្នក់ផ្ទះជួល ក្រុម៥ភូមិទួលគោក សងា្កត់ទួលសងែ្ក១ ដើម្បីយកទៅកក់ថៃ្លទិញដីនៅចំណុចតំបន់សេដ្ឋ (OCIC) សិ្ថតនៅខណ្ឌជ្រោយចងា្វរ តាំងពីពេលនោះមក ជនសង្ស័យឈោ្មះ ឯម តុលា បានគេចខ្លួនរហូត ។ លុះមកដល់ថៃ្ងទី១០ ខែ៤ ឆា្នំ២០១៨ វេលាម៉ោង៦ល្ងាច ទើបជនរងគ្រោះទាំង៣នាក់ឃាត់ខ្លួនជនសង្ស័យនៅចំណុចក្រុម៥ ផ្លូវលំ ភូមិទួលគោក សងា្កត់ទួលសងែ្ក១ យកមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ ចាត់ការតាមនីតិវិធីតែម្តង។

សម្ភារៈដកហូតរួមមានម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AV-5956 ។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់