ល្ពៅ គឺជាបន្លែ ឬផ្លែឈើពណ៌លឿងមួយប្រភេទ ដែលមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗពីធម្មជាតិជាច្រើន ដែលល្អបំផុតសម្រាប់ថែបំប៉នសុខភាពមនុស្សគ្រប់រូប។
ថ្មីៗនេះ អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមរិក បានផ្តល់អនុសាសន៍ឲ្យគ្រប់គ្នា បន្ថែមល្ពៅទៅក្នុងរបបអាហារជាប្រចាំ ព្រោះវាអាចផ្តល់អត្ថប្រយោជន៍សំខាន់ៗ ៧យ៉ាង។
ជួយសម្រកទម្ងន់
ល្ពៅ មានផ្ទុកបរិមាណកាឡូរីទាប ហើយសម្បូរជាតិសរសៃខ្ពស់ ដែលអាចជួយគ្រប់គ្រងចំណង់អាហារ និងធ្វើឲ្យអ្នកមិនសូវឃ្លាន។ ដូច្នេះ វាត្រូវបានគេចាត់ទុកជាអាហារដែលល្អបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់។
ការពារភ្នែក និងស្បែក
ល្ពៅ មានផ្ទុកសារធាតុបេតាការ៉ូទីន អាចបំលែងទៅជាវីតាមីន A ដែលជួយលើកកម្ពស់សុខភាពភ្នែក និងការពារភាពពិការភ្នែក។ មិនតែប៉ុណ្ណោះ សារធាតុបេតាការ៉ូទីន ក៏អាចជួយបង្ការភាពចាស់ និងការពារភ្នែកមិនឲ្យមានភាពជ្រីវជ្រួញផងដែរ។
ល្អសម្រាប់បេះដូង
ក្រៅពីសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃនៅក្នុងផ្លែល្ពៅ មានអត្ថប្រយោជន៍ខ្លាំងសម្រាប់បេះដូង។ ការស្រាវជ្រាវមួយ ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីអាមេរិក បានបង្ហាញថា អ្នកដែលទទួលទានអាហារមានជាតិសរសៃយ៉ាងតិចបំផុត ៤០ភាគរយ ប្រឈមនឹងហានិភ័យវិវត្តទៅរកជំងឺបេះដូង ទាបជាងអ្នកដែលមិនទទួលទាន។
ជាតិសរសៃ អាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ រក្សាទម្ងន់ និងជួយបន្ថយសម្ពាធឈាម។ គុណប្រយោជន៍ទាំងនេះហើយ ធ្វើឲ្យល្ពៅមានសមត្ថភាពការពារសរសៃឈាមជំងឺបេះដូង។
ការពារក្រពេញប្រូស្តាត
អ្នកវិទ្យាសាស្ត្រអាឡឺម៉ង់ បានរកឃើញថា ក្នុងចំណោមមនុស្សដែលញ៉ាំល្ពៅជាប្រចាំ អត្រានៃការកើតជំងឺមហារីកក្រពេញប្រូស្តាតចំពោះបុរស មានកម្រិតទាប។
ជាពិសេសគ្រប់ល្ពៅ មានផ្ទុកសារធាតុ Carotenoids អាស៊ីតខ្លាញ់ និង ស័ង្កសី ដែអាចជួយថែរក្សាមុខងារក្រពេញប្រូស្តាត និងជួយបង្ការជំងឺមហារីក ក្រពេញប្រូស្តាត ផងដែរ។
ជួយការពារជំងឺទឹកនោមផ្អែម
អ័រម៉ូនធម្មជាតិ ដែលត្រូវបានគេរកឃើញនៅក្នុងគ្រាប់ល្ពៅ អាចជួយទប់ស្តាត់សម្ពាឈាមឡើងខ្ពស់។ តាមការសិក្សាបានបង្ហាញថា ល្ពៅ គឺជាដ៏ល្អបំផុតសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយបង្កើនអាំងស៊ុយលីន ដែលអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។
បង្ការជំងឺមហារីក
គ្រាប់ល្ពៅ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិជាច្រើនដូចជា វីតាមីន E និងអាស៊ីតខ្លាញ់ ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងរ៉ាល់ឌីកាល់សេរី ដើម្បីកាត់បន្ថយនៃជំងឺមហារីក។
ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត
ល្ពៅ គឺជាប្រភពនៃសារធាតុម៉ាញ៉េស្យូម ដែលអាចជួយបំបាត់ការឈឺចាប់ពីធម្មជាតិ។ មិនតែប៉ុណ្ណោះ វាអាចចូលរួមប្រតិកម្មគីមីនៅក្នុងខួរក្បាល ដែលអាចជួយការពារជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាតានតឹងក្នុងអារម្មណ៍៕
ដកស្រង់ពី៖ soha
មតិយោបល់