ព័ត៌មានអន្តរជាតិ

ការគំរាមរុស្ស៊ី៖ មីស៊ីលអាមេរិកណាមួយ ដែលបាញ់មកកាន់ស៊ីរី នឹងត្រូវបាញ់ទម្លាក់..

លីបង់: ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសលីបង់ បាននិយាយថា រាល់មីស៊ីលណាមួយរបស់អាមេរិក បានបាញ់ទៅកាន់ប្រទេសស៊ីរី នឹងត្រូវបាញ់ទម្លាក់​។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។

ក្នុងសេចក្តីអធិប្បាយរបស់ លោក Alexander Zasypkin ដែលបានផ្សាយកាលពីយប់ថ្ងៃអង្គារ បាននិយាយថា «ប្រសិនបើមានការវាយប្រហារដែនអាកាស ពីសំណាក់អាមេរិក ជាមួយគ្រាប់មីស៊ីលនោះ នឹងត្រូវបាញ់ទម្លាក់ សូម្បីតែទីតាំងដែលបានបាញ់វា ក៏ត្រូវបាញ់កម្ទេចផងដែរ»៕

មតិយោបល់