ព័ត៌មានជាតិ

រថយន្តរេមកបុកម៉ូតូទាំងកំរោល បណ្ដាលឲ្យក្មេងប្រុសស្រី ៣នាក់ស្លាប់ និងរបួសធ្ងន់

បាត់ដំបង: កាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ក្មេងប្រុសស្រីចំនួន ៣នាក់ បានស្លាប់ និងរងរបួសបាក់ជើង ខណ:ដែលពួកគេកំពុងបើកបរម៉ូតូ ក៏ស្រាប់តែមានរថយន្តដឹកដីមកពីមុខរេ មកបុកទាំងកម្រោល។

រថយន្តបង្កម៉ាក នីសាន់ ពណ៌ក្រហម ពាក់ស្លាកលេខ BB.0298 រីឯម៉ូតូម៉ាក ស៊ូម័ រ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1AG-6173 ជិះគ្នា ៣នាក់ ដែលបើកបរដោយឈ្មោះ ចាន់ គឹមឡាង ភេទស្រី អាយុ ១៧ឆ្នាំ (ស្លាប់) និងអ្នករួមដំណើរឈ្មោះ ណាំង ផារ៉េត ភេទស្រី អាយុ ១៧ឆ្នាំ (បាក់ជើងឆ្វេងម្ខាង) និងឈ្មោះ ណេ ណៃ ភេទប្រុស អាយុ ១០ឆ្នាំ (បាក់ជើងទាំងពីរ ) ដោយអ្នកទាំង ៣រស់នៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុក រតន:មណ្ឌល ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចចុះទៅដល់។

បច្ចុប្បន្ន កម្លាំងបាននាំយកមធ្យោបាយទាំង ២គ្រឿង មករក្សាទុកនៅអធិការដ្ឋាន ជាបណ្ដោះអាសន្នរង់ចាំធ្វើការស្រាវជ្រាវ រកអ្នកបើកបររថយន្ត ឲ្យចូលខ្លួនមកបំភ្លឺនៅចំពោះមុខច្បាប់៕

មតិយោបល់