ក្រចេះ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊ាំយ៉ុង បានបុករះម៉ូតូចំនួន២គ្រឿង រហូតបណ្តាលឲ្យមនុស្ស២នាក់ ស្លាប់ភ្លាមៗយ៉ាងរន្ធត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៥០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៧ ភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
មុនពេលកើតហេតុ គេឃើញរថយន្តសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ 2AS-1406 ដឹកអ្នកដំណើរ មួយគ្រឿង បានបុកជាមួយនឹងម៉ូតូ២គ្រឿទ ទី១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ជិះ២នាក់ប្តីប្រពន្ធ រួចបន្តបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះម្នាក់ឯង ស្របទិសគ្នា ពេញទំហឹង រហូតបណ្តាលឲ្យមនុស្ស២នាក់ ទី១ឈ្មោះ លឹម ប៉ូ ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងទី២ឈ្មោះ ថាត សុីថា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែករំដេង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្លាប់ភ្លាមៗយ៉ាងរន្ធត់។
ក្រោយពេលកើតហេតុរួច តៃកុងរថយន្តបានរត់គេចខ្លួនបាត់។ ចំណែករថយន្ត និង ម៉ូតូចំនួន២គ្រឿងខាងលើ ត្រូវបានកម្លាំងជំនាញផ្នែក សណ្តាប់ធ្នាប់ធ្វើការវាស់វែង នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីចាត់ការបន្តទៀត៕
មតិយោបល់