ព័ត៌មានជាតិ

បុរសជិះកង់ម្នាក់ ត្រូវរថយន្តបុកពីក្រោយ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ

ភ្នំពេញ: នៅវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តមួយគ្រឿងបើកបុកពីក្រោយបុរសម្នាក់កំពុងជិះកង់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចវិទ្យាល័យច្បារអំពៅ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះកង់មួយគ្រឿង តួស្រី ពណ៌លឿង ធ្វើដំណើរពីកើតទៅលិច ខណ:មកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងបើកបរមកពីក្រោយក្នុងល្បឿនមួយ យ៉ាងលឿន បានជ្រុលមកបុកបណ្ដាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ហើយរថយន្តបង្កបានបន្តដំណើរបើក ទៅមុខទៀតបាត់ស្រមោល ។ សពជនរងគ្រោះមិនទាន់ស្គាល់នូវអត្តសញ្ញាណនៅឡើយ ដោយស្លៀកខោ ពណ៌ខ្មៅ ពាក់អាវដៃវែង ពណ៌ក្រហម សម្បុរខ្មៅស្រអែម កម្ពស់ប្រហែល ១.៦៥ម៉ែត្រ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះមកធ្វើការវាស់វែង និងស្វែងរកសាច់ញាតិ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់