ព័ត៌មានជាតិ

ត្រាក់ទ័របុកម៉ូតូ របួសម្តាយកូន២នាក់!

​ប៉ៃលិន: កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃអង្គារ ១១រោច ខែ ចេត្រ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ១១ ខែមេសា ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងត្រាក់ទ័រ នឹងម៉ូតូ បានបើកបរ ស្របទិសគ្នាពីកើតទៅលិច។

អ្នកបើកត្រាក់ទ័រឈ្មោះ ផាន ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ និងអ្នកបើតម៉ូតូម៉ាកឈ្មោះ យ៉ែម សាលេម ភេទប្រុស អាយុ២៥ឆ្នាំ មិនមានរងរបួស បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1AW-4608 រួមជាមួយអ្នកដំណើរ២នាក់៖១-ឈ្មោះ សំ សាវេត ភេទស្រី អាយុ២៧ឆ្នាំ រងរបួសត្រង់ចង្កេះ និងទី២-ឈ្មោះ សាលេម ស្រីពេជ្រ អាយុ២ឆ្នាំ រងរបួសត្រង់ក្បាល អ្នក់ទាំងបីរមានទីលំនៅនៅភូមិ អូរអិលឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានដឹងយកទៅព្យាបាលនៅមន្ទីរពេទ្យបងង្អែកខេត្តប៉ៃលិន។

ចំណែកត្រាក់ទ័រនឹងម៉ូតូ ត្រូវបានដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រកសាលាក្រៅរង់ចាំការដោះស្រាយ៕

មតិយោបល់