កំពង់ចាមៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចុះបង្រ្កាបករណីកាន់កាប់គ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ត្រូវបានលោក សួន សំណាង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ ឲ្យឃុំខ្លួនលេខ២២៣ ឃ.ខ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទកាន់កាប់គ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តកាលពី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ និងត្រូវឃាត់ខ្លួនថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បង្រ្កាបហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួន សាប់ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិតៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ តាមមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រង អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ៕
មតិយោបល់