កំពង់ធំៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីប្រទះឃើញមនុស្សដេកស្លាប់(គាំងបេះដូងស្លាប់)។
សាកសកឈ្មោះ ជូរ ស៊ីធិន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអង្គរបានឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
តាមការបំភ្លឺពីឈ្មោះនង ធឿន ភេទប្រុស អាយុ៤៦ឆ្នាំ បានរៀបរាប់ថាកាលពីថ្ងៃទី១១ខែមេសាឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទី ខ្ញុំកំពុងដេកលេងនៅលើផ្ទះស្រាប់តែឈ្មោះ សុ ភាព ភេទប្រុស បានតេទូរស័ព្ទមកប្រាប់ខ្ញុំថាពូមកមើលមនុស្សដេកស្លាប់នៅចិញ្ចើមថ្នល់មុខផ្ទះរបស់ឈ្មោះ តា អ៊ន នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយពេលខ្ញុំបានឡើងជិះម៉ូតូមកមើលកន្លែងកើតហេតុក៏បានឃើញមនុស្សដេកស្លាប់ពិតប្រាកដមែន។
សាក្សីឈ្មោះ សុភាព ភេទប្រុស អាយុ៤៥ឆ្នាំ បានរៀបរាប់ថា កាលពីថ្ងៃទី១១ខែមេសាឆ្នាំ២០១៨វេលាម៉ោង១២និង០០ ខ្ញុំកំពុងដេកលេងនៅក្រោមផ្ទះរបស់ខ្ញុំស្រាប់តែពេលនោះឪពុកបង្កើតខ្ញុំឈ្មោះជា អ៊ន បានដើរទៅប្រាប់ខ្ញុំថា មានមនុស្សប្រុសម្នាក់បានដេកស្លាប់នៅក្បែរគុម្ពស្លឹកគ្រៃជិតចិញ្ចើមថ្នល់។ ពេលនោះខ្ញុំបានដើរទៅមើលក៏បានឃើញមនុស្សដេកស្លាប់ពិតមែនហើយក៏បានរាយការណ៍ទៅប៉ុស្តិនគរបាលរដ្ឋបាលជ្រាប់ភ្លាមៗ។
ក្រោយដឹងព័ត៌មានកម្លាំងជំនាញយើងបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ។
ការពិនិត្យនៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាលទេ។
ការសនិ្នដ្ឋានរបស់គ្រូពេទ្យនិងជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង៕
មតិយោបល់