បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរ ដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុ គីមី ហាមឃាត់ នៅផ្សារថ្មគោល និងផ្សារទំនើបTK ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយដកហូតទំនិញខូចគុណភាពចម្រុះប្រមាណ ៦៧ គ.ក្រ យកមករក្សាទុកនៅសាខាដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕
ព័ត៌មានជាតិ
មតិយោបល់