Post News Media ព័ត៌មានជាតិ ម៉ូតូពីរគ្រឿង...

ម៉ូតូពីរគ្រឿងពន្លះគ្នា ស្លាប់ និងរបួស ៤ នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ ប៉ះគ្នាជាមួយនិងម៉ូតូ ដែលមានទិសដៅបញ្ច្រាសគ្នា បណ្ដាលស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល់ ៣នាក់ ដែលហេតុការណ៍នេះ បានកើតទ្បើងនៅវេលាថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៦ និង២០នាទី ក្នុងភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។

ម៉ូតូបង្កម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CF-7248 (ខូចខាតធ្ងន់) មានទិសដៅពីលិចទៅកើត បើកដោយឈ្មោះ សុន សុភ័ក ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិរកាខ្ពស់ ឃុំរកាខ្ពស់ ស្រុងស្អាង ខេត្តកណ្ដាល (របួសធ្ងន់) និងអ្នករួមដំណើរម្នាក់ ឈ្មោះ ហ៊ួត ស្រីល ភេទស្រី អាយុ ២៩ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាប្រពន្ធ របួសស្រាល)។

ចំណែកម៉ូតូរងគ្រោះ ម៉ាក C110 បើកដោយឈ្មោះ សោត ទាន ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិដំណាក់លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត (របួសធ្ងន់) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត រីឯអ្នករួមដំណើរឈ្មោះ លាង លឿន ភេទស្រី អាយុ ៣៩ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅនឹងកន្លែង)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងយកវត្ថុតាងទាំងសងខាង មករក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕