ម៉ិកស៊ិក៖បើតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា នៅថ្ងៃទី ៩ ខែធ្នូ អជ្ញាធរបានរកឃើញសាកសពជនរងគ្រោះប្រាំបី នាក់ដែលគេចាប់ជំរិតនៅលើផ្លូវ Highway ក្នុងរដ្ឋ Guerrero ភាគខាងត្បូងនៃប្រទេសម៉ិកស៊ិក។ សាកសពជនរងគ្រោះមួយចំនួនត្រូវបានកាត់ជាបំណែកញាតចូលទៅក្នុងថង់ប្លាស្ទិចដាក់នៅលើផ្លូវ Highway មួយខ្សែ ។
មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់បានឱ្យដឹងថាសាកសពនៃជនរងគ្រោះទាំងអស់រួមមានស្ត្រីពីរនាក់ ហើយអជ្ញាធរកំពុងតែធ្វើការស្វែងរកមនុស្សបីក្រុមផ្សេងទៀតដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទទី ៥ ខែ ធ្នូ កន្លងទៅថ្មីៗនេះ។
Guerrero គឺជារដ្ឋនៃប្រទេសម៉ិកស៊ិកដែលមានអំពើហិង្សាដ៏អាក្រក់ នេះគឺជារឿងថោកទាបបំផុតនៅក្នុងការចាប់ជម្រិត និងការគំរាមកំហែងនៃការប្រយុទ្ធជាច្រើនដងរវាងក្រុមរកស៊ីគ្រឿងញៀនដែលបាញ់ប្រហារគ្នាយកផ្លូវរត់ពន្ធគ្រឿងញៀនទៅសហរដ្ឋអាមេរិក។ រដ្ឋនៅក្នុងប្រទេសនេះបានពង្រឹងសន្តិសុខរយៈពេលប៉ុន្មានឆ្នាំកន្លងមកហើយ តែទោះជាយ៉ាងណាអំពើហឹង្សាពុំមានការថយចុះសោះ។ នៅក្នុងឆ្នាំ ២០១២ មានឃាតកម្មចំនួន ២,៦០០ ករណីបានកើតឡើងនៅទីនោះ ដូច្នេះមានក្រុមការពារប្រដាប់អាវុធកើតមានឡើង។ ចាប់តាំងពីលោកប្រធានាធិបតី Felipe Calderon បានបង្ក្រាបការដឹករត់ពន្ធគ្រឿងញៀនដោយក្រុមយោធាចាប់តាំងពីឆ្នាំ ២០០៧ បានសម្លាប់មនុស្សជាង ៨០,០០០ នាក់។ ចំនួនករណីឃាតកម្មនេះបានធ្លាក់ចុះបន្តិចចាប់តាំងពីលោកប្រធានាធិបតី Enrique Pena Nieto បានកាន់តំណែងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១២ ។ ទោះជាយ៉ាងណាក្រុមអ្នកវិភាគបាននិយាយថាអំពើហិង្សានៅតែបន្តកើនឡើង រីករាលដាលទៅដល់តំបន់ផ្សេងទៀតដោយមិនមានការផ្លាស់ប្តូរក្នុងយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីការពារសន្តិសុខ៕
មតិយោបល់