ភ្នំពេញ: លោក ប៊ុន សត្យា ប្រធានព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ Post News ថា នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ ឈ្មោះ ស្រេន វីរះ អតីត ម្ចាស់ក្លឹបអីរ៉ុក បច្ចុប្បន្ន ម្ចាស់ក្លឹប មៃអាមី និងបុគ្គលិក ៦នាក់ ត្រូវបានបញ្ជូនតុលាការហើយ។
គួររំឭកថា កាលពីវេលាម៉ោង១ និង៣០នាទី សមត្ថកិច្ច បានបន្តចុះបង្ក្រាបកន្លែង លួចលាក់ផលិតសារធាតុញៀន ខុសច្បាប់នៅក្លឹប ម៉ៃ អាមី ទីតាំងលេខ ១៥៩ ផ្លូវ ៣៦០ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់មនុស្សបានចំនួន៥០នាក់ ក្នុងនោះស្រី១២នាក់ និងដកហូតម៉ាស៊ីនផលិតគ្រឿងញៀន និងសារធាតុញៀនមួយចំនួន៕
មតិយោបល់