ព័ត៌មានជាតិ

តុលាការ ផ្តន្ទាទោសឃាតកសម្លាប់កូនស្រីអាយុ២ខួប រំលោភម្តាយក្មេក និងសម្លាប់ឪពុកក្មេក ដាក់គុក១ជីវិត

ភ្នំពេញៈ ​ ដូចការគ្រោងទុក នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ លោក ហេង សុខណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកសវនាការប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ អង សំណាង ហៅ ខ្មៅ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង ដាក់ពន្ធនាគារកំណត់អស់មួយជីវិត ពីបទ ឃាតកម្ម គិតទុកជាមុន លើកូនស្រីអាយុ ២ខួប និងឪពុកក្មេក ប្រព្រឹត្តកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៧ នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ជនជាប់ចោទឈ្មោះ អង សំណាង បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមែន ដោយសារតែខ្លួនខឹងនឹងម្តាយក្មេក។

គួររំលឹកថា កម្លាំងសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនជាប់ចោទខាងលើកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិទួល អាទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយពីរូបគេបាន យកខ្សែភ្លើងរឹតក សម្លាប់កូនស្រីបង្កើតឈ្មោះ ព.ច.រ.យ ដែលមានអាយុទើបតែ ២ឆ្នាំ នៅក្នុងផ្ទះជួល មួយកន្លែង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានបន្តទៅច្របាច់កសម្លាប់ឪពុកក្មេក ឈ្មោះ ពេជ ជឿ ភេទប្រុស អាយុ ៥៧ឆ្នាំ ដែលកំពុង សម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យ ព្រោះតែរូបគេ ខឹងជនរងគ្រោះ និងប្រពន្ធស្តីបន្ទោសរឿង ចាប់រំលោភម្តាយក្មេក៕

មតិយោបល់