ព្រៃវែងៈ តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីក្មេងប្រុសម្នាក់ បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១២ និង ៤៥នាទីថ្ងៃត្រង់ នៅចំណុចស្រះទឹក ក្នុងភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។
ជនរងគ្រោះឈ្មោះ សុខ ថៃ ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះដែរ បណ្ដាលមកពីជនរងគ្រោះ ដើរទៅលេងទឹកស្រះតែម្នាក់ឯង ហើយក៏រអិលជើងធ្លាក់ចូលទឹកជ្រៅ ដោយមិនមានអ្នកណាដឹង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅត្រួតពិនិត្យសាកសព ឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់