បន្ទាប់ពីបញ្ជូនទៅសង្គ្រោះបន្ទាន់ អស់រយៈពេលច្រើនម៉ោង ទីបំផុតបងប្រុសបង្កើត របស់នាយកុយ ដែលលោករមែង ប្រកាសថា មិនខុសពីឳពុកទី២ ក្រោយឳពុកម្ដាយលាចាកលោកទៅ បានទទួលមរណភាពហើយ នៅប៉ុន្មាននាទីមុននេះ ត្រូវនឹងព្រឹកថ្ងៃទី១៣ មេសា។ នេះជាការបាត់បង់សាច់ញាតិដ៍ក្ដុកក្ដួល ដែលនាយុយប្រកាសថា ធ្វើឲ្យលោកពិបាកទទួល។
នាយកុយ និយាយថា បងប្រុសរបស់លោក ឈ្មោះ ជួង គុណ បានទទួលមរណភាព ព្រោះតែជម្ងឺច្រើនប្រភេទ ដែលការសង្គោះចុងក្រោយ នៅតែមិនអាចធ្វើបាន បើទោះជាខំយកទៅព្យាបាលនៅគ្រប់ច្រកល្ហក។ បងប្រុសរបស់លោកម្នាក់នេះ គឺជាបងប្រុសរបស់លោកតែម្នាក់គត់ ដែលមានជីវិតកម្សត់យ៉ាង់ខ្លាំង ដោយសារតែលោក គឺជាបងដែលដើរតួជាឳពុកទី២ មិនខុសពីបងប្អូនស្រីៗរបស់លោក ដែលត្រូវដើរតួជាម្ដាយទី២ ក្រោយពេលដែលលោក បាត់បង់ឳពុកម្ដាយទៅផងដែរ។ អ្វីដែលកម្សត់ទៅទៀត គឺបងប្រុសរបស់លោក មិនមានកូនប្រុសបួសមុខភ្លើងឲ្យនោះទេ ដោយសារតែលោក មានតែកូនប្រុសម្នាក់ បែរជាត្រូវស្លាប់ចោលលោក កាលពីប៉ុន្មានឆ្នាំមុន ហើយបន្សល់ទុកតែកូនស្រីៗ។
នៅមួយថ្ងៃមុនចូលឆ្នាំនេះ នាយកុយបញ្ជាក់ថា នឹងមិនបានចេញទៅណានោះ ដោយសារតែជាប់ធ្វើបុណ្យសពឳពុកទី២ ដែលទើបទទួលមរណភាព យ៉ាងក្ដុកក្ដួល។ នេះក៍ជាការជូនដំណឹងដល់បងប្អូនសិល្បករមួយចំនួន ដែលចង់ចូលរួម ក្នុងពិធីបុណ្យសពរបស់បងប្រុសលោកផងដែរ៕
មតិយោបល់