ព័ត៌មានជាតិ

RX350 ពណ៍ស ពាក់ស្លាកលេខ រដ្ឋ17 2-0845 STATEបើកបុករបាំងពុះចែកទ្រូងផ្លូវរួចដកកាំភ្លើងភ្ជង់អ្នករត់ម៉ូតូឌុបឲ្យបើកឌុបចេញពីកន្លែងកើតហេតុនិងបន្សល់ទុកគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តលុចស៊ីសRX350 ពណ៍ស ពាក់ស្លាកលេខ រដ្ឋ17 2-0845 STATE បើកបុករនាំងពុះចែកទ្រូងផ្លូវរួចចុះពីរថយន្តដកកាំភ្លើងភ្ជង់អ្នករត់ម៉ូតូឌុបឲ្យបើកឌុបចេញពីកន្លែងកើតហេតុរួចបានបន្សល់ទុកគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង០០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ទុលមុខនិងវត្តទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្នុងហេតុការខាងលើនេះផងដែរសង្ស័យមកពីអ្នកបើករថយន្តស្រវឹងស្រា រួចបានបន្សល់ទុកនៅគ្រាប់កាំភ្លើងមិនទាន់ផ្ទុះមួយគ្រាប់នៅកន្លែងកើតហេតុផងដែរ។

ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់