ព័ត៌មានជាតិ

ម៉ូតូ១គ្រឿង បើកបុកក្មេងប្រុសម្នាក់ កំពុងធ្វើដំណើរតាមផ្លូវ រងរបួសយ៉ាងដំណំ

ប៉ៃលិន: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូបើកបុកអ្នកថ្មើជើងម្នាក់ ជាក្មេងប្រុស បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខផ្សារឃែរ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ស៊ុយ សុវ៉ាន់ពិសិទ្ធ ភេទប្រុស អាយុ ៤ ឆ្នាំ ចំណែកអ្នកបើកម៉ូតូឈ្មោះ ណៃ កុសល ភេទប្រុស អាយុ ១៧ឆ្នាំ។

តាមសមត្ថកិច្ច បានឲ្យដឹងថា​ ករណីនេះ ភាគីទាំងពីរ បានធ្វើការសម្របសម្រួលគ្នា រួចត្រលប់ទៅផ្ទះវិញរៀងៗខ្លួន៕

មតិយោបល់