ព័ត៌មានអន្តរជាតិ

មីស៊ីលជាង ១០០ គ្រាប់ បានវាយប្រហារទៅកាន់ប្រទេស៊ីរី ខណៈលោក ត្រាំ សសើរថា ជាបេសកកម្មដ៏ល្អឥតខ្ចោះ

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអបអរសាទរ ចំពោះការវាយប្រហារដែនអាកាសរបស់យោធាខ្លួន ពេញមួយរាត្រីទៅកាន់ប្រទេសស៊ីរីថា ជាប្រតិបត្តិយ៉ាងល្អឥតខ្ចោះ ដោយបន្ថែមថា បេសកកម្មនេះ ប្រកបដោយភាពជោគជ័យ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨។

អាមេរិក ចក្រភពអង់គ្លេស និងបារាំង បានវាយប្រហារតំបន់បណ្ដាញរបស់រដ្ឋាភិបាលស៊ីរីចំនួន ៣ ដែលពួកគេបាននិយាយថា ជាទីតាំងដែលមានឧបករណ៍អាវុធគីមី។

ដោយមីស៊ីលជាង ១០០ គ្រាប់ បានវាយប្រហារនៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារអាវុធគីមី នៅទីក្រុងដាម៉ា កាលពីសប្តាហ៍មុន ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងមេដឹកនាំស៊ីរី។

ជុំវិញការវាយប្រហារនេះ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានធ្វើការថ្កោលទោស ចំពោះលោកខាងលិចនូវសកម្មភាពយោធាដ៏ធ្ងន់ធ្ងរនេះផងដែរ។

យ៉ាងណាមិញរុស្ស៊ី ដែលមានកងកម្លាំងរបស់ខ្លួន កំពុងពង្រឹងរដ្ឋាភិបាល នៅក្នុងប្រទេសស៊ីរី ក៏បានគំរាមសងសឹកផងដែរ ប្រសិនបើមានយោធារុស្ស៊ីណាម្នាក់ ត្រូវបានរងការវាយប្រហារនោះ៕

មតិយោបល់