ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងប៉ះទង្គិចគ្នា រួចជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ស្លាប់ និងរបួសធ្ងន់ ២ នាក់

បាតដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកនិងម៉ូតូ ក្នុងទិសដៅស្របគ្នា រួចក៏ប៉ះជាមួយរថយន្ត ច្រាសទិស បណ្ដាលឲ្យកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឋល ខេត្តបាត់ដំបង ។

ម៉ូតូបង្កម៉ាក់ ហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1B4581 ជិះគ្នានាក់៖ ទី១.ឈ្មោះ ធី តុង ភេទប្រុស ( អ្នកឌុបរបួសធ្ងន់បាក់ជើង) និងទី២. ឈ្មោះ រឿន ស្រីអូន ភេទស្រី រស់នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់) បានបុកនឹងម៉ូតូ ម៉ាកហុងដាឌ្រីម សេ110 ពណ៌ខ្មៅ ពាក់ស្លាកលេខ បប1L 5923 ស្របទិសជិះគ្នា២នាក់៖ ទី១.ឈ្មោះ រិទ្ធ រ៉ាភេទប្រុស (អ្នកបើកបរ) និងទី២.ឈ្នោះ រឿន រ៉ន ភេទប្រុស ១៩ឆ្នាំ អ្នកទាំងពីរស់នៅខេត្តប៉ៃលិន (ពុំមានរងរបួសទេ) ។
ចំណែករថយន្តវិញ ម៉ាកបាឡែន ពណ៌ស្ក ស្លាកលេខ ភ្នំពេញ2AC4528 បើកបរដោយឈ្មោះ ស្រស់ ធារី ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិបឹងអំពិល ឃុំស្តៅស្រុករតនមណ្ឋល (ពុំមានអ្នករបួសទេ)៕

មតិយោបល់