ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះ១ខ្នងខ្ទេចទាំងស្រុង គិចជាទឹកប្រាក់ខាតបង់អស់ ២៥,០០០ ដុល្លារ

បាត់ដំបងៈ ករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង ខ្ទេចទាំងស្រុង កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង១៥ នាទីព្រឹក ស្ថិតចំណុចក្រុមទី៦ ភូមិអួសទូក ឃុំកំពង់ព្រៀង ស្រុកសង្គែ ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សេក ចន្ថា ភេទ ស្រី អាយុ ៥៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ។

សម្ភារខូចខាតរួមមាន៖
– ផ្ទះ១ខ្នង ទំហំ ៧x ១០​ ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី (ឆេះខ្ទេចទាំងស្រុក)
– គ្រែបេង ៥
– គ្រែក្រញូង ១
– ទូបេង១
– ទូដាក់ឯកសារ១
– ឆេះប្រាក់ដុល្លារចំនួន ១,៨០០$ (មួយពាន់ប្រាំរយដុល្លារ)
– ឆេះប្រាក់រៀលចំនួន ២០០,០០០៛ (ពីររយពាន់រៀល) ព្រមទាំងសម្ភារផ្ទះមួយចំនួនទៀត ប៉ុន្តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

តាមសមត្ថកិច្ច បានឲ្យដឹងថា សរុបជាទឹកប្រាក់ខាតបង់អស់ ២៥,០០០ $ (ពីរម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ហើយមូលនាំឲ្យមានអគ្គិភ័យនេះទ្បើង គឺបណ្ដាលឲ្យមកពីរឆ្លងចរន្តអគ្គិសនី។

ករណីនេះដែរ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿង ដោយរលត់ជាស្ថាពរនៅវេលាម៉ោង ១១ និង៣០នាទីព្រឹក៕

មតិយោបល់