ព័ត៌មានជាតិ

សុទ្ធតែរថយន្តស៊េរីទំនើប! ឡង់​គ្រី​ស្ស័រ​ ២គ្រឿង ឈប់​​​ចាំ​ភ្លើងស្តុប ស្រាប់តែត្រូវលុចស៊ីស ៤៧០ ស្លាកលេខភ្នំពេញ ២E-៨៩៩៩ បុកផ្ទប់ រងការខូចខាត….

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត​ម៉ាកលុច​ស៊ី​ស​៤៧០ បានបើក​​បុក​​ផ្ទប់រថយន្ត​​​ស៊េ​រី​ទំនើប​ចំនួន​២​គ្រឿង ដែល​កំពុង​ឈប់​រង់​​ចាំ​ភ្លើងស្តុប ​បណ្តាល​ឲ្យរង​ការ​ខូចខាត កាល​ពី​​វេលា​ម៉ោង​៥ ​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្លូវ​៣១០ កែង​និង​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មុន​ពេល​កើតហេតុ​គេ​ឃើញមានបុរសជនជាតិ​ជប៉ុន​ម្នាក់ បានបើករថយន្តមួយគ្រឿង ​​ម៉ាក​ឡង់​គ្រី​ស្ស័រ​ ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ភ្នំពេញ ២W-១១១៦ និង​មួយ​គ្រឿង​ទៀតម៉ាកឡង់គ្រីស្ស័រ ពណ៌​ខ្មៅ ស៊េ​រី​ឆ្នាំ​២០១១​ ពាក់​ស្លាក​លេខ ភ្នំពេញ ២R-៣១៣៤​ បើកបរ​ដោយ​បុរស​ជនជាតិជប៉ុនម្នាក់។

ប្រភពដដែល បានបន្ថែម​ថា ​រថយន្ត​ម៉ាកឡង់គ្រីស្ស័រ​ទាំង​២​គ្រឿង​ បាន​ធ្វើ​ដំណើរ​​ពី​ត្បូង​ទៅ​ជើង​ ដោយរថយន្តពណ៌​ទឹកប្រាក់ បើក​នៅ​ខាង​មុខ លុះ​​មក​ដល់​ចំណុច​កើតហេតុ​ បាន​ឈប់​រង់​​ចាំ​ភ្លើងស្តុប ក៏​ស្រាប់តែ​បុរស​ម្នាក់ ​ជា​ជន​ជាតិ​ខ្មែរ មាន​វ័យ​ជាង​៣០​ឆ្នាំ បាន​បើករថយន្ត​​មួយ​គ្រឿង​ម៉ាកលុចស៊ីស​ ​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២E-៨៩៩៩ ក្នុង​ទិស​ដៅ​ស្របគ្នា​ មក​ពីក្រោយ​ក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ផង​នោះ ​ក៏​​ជ្រុល​ទៅ​បុក​រុញ​ផ្ទប់​រថយន្ត​ឡង់​គ្រី​ស្ស័រ​ ស៊េ​រី​ទំនើប​ទាំង​២​គ្រឿង ដែល​កំពុង​ឈប់​រង់​​ចាំ​ភ្លើងស្តុប បណ្តាល​ឲ្យរថយន្ត​ទាំង​សងខាងរង​ខូចខាត សំណាងល្អ​ពុំបង្កឲ្យមានគ្រោះថ្នាក់​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ដោយសាររថយន្តគ្រឿងខូចខាតតិចតួច ក៏ជិះចេញទៅបាត់ នៅសល់រថយន្តពីរគ្រឿងប៉ុណ្ណោះ ដែលធ្វើការ​សម្រប​សម្រួល​គ្នា​មិន​ត្រូវ ​ទើប​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង ​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ​ដើម្បី​រង់​​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

មតិយោបល់