ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ និងភ្លៀង១មេធំ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់៦០ខ្នង

បាត់ដំបង: យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះមានគ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងមួយមេធំ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៦០ខ្នង ក្នុងឃុំ-ស្រុកមួយចំនួននៅខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់រួមមាន ៖

ទី១/នៅភូមិស្វាយ ឃុំបឹងរាំងខូចខាតទាំងស្រុងអស់ចំនួន០១ខ្នង របើកដំបូលប្រហែល៥០ភាគរយចំនួន០៣ខ្នង។

ទី២/ភូមិដូង ឃុំបឹងរាំង ផ្ទះដួលរលំអស់ទាំងស្រុងចំនួន០២ខ្នង របើកដំបូលទាំងស្រុងអស់ចំនូន៤០ខ្នង របើកដំបូលប្រហែល៥០ភាគរយ ចំនួន០៣ខ្នង របើកប្រហែល៣០ភាគរយចំនួន៧ខ្នង។

ទី៣/ភូមិស្វាយធំ របើកដំបូលទាំងស្រុងចំនួន០១ខ្នង របើកដំបូលប្រហែល៥០ភាគរយចំនួន០១ខ្នង របើកដំបូលប្រហែល៣០ភាគរយចំនួន០១ខ្នង។

ទី៤/ភូមិអូរដាលើ ឃុំអូរដា របើកដំបូលទាំងស្រុងអស់ចំនួន៥ខ្នងរបើកដំបូលប្រហែល៥០ភាគរយចំនួន១០ខ្នង របើកប្រហែ៣០ភាគរយចំនួន១០ខ្នង។

ទី៥/របើកដំបូលផ្ទះសំណាក់លោក ណុប សុវណ្ណ ក្រុមប្រឹក្សាបក្សស្រុកកម្រៀងខូចទាំងស្រុងអស់ផ្ទះល្វែងប្រវែង៤០ម៉ែត្រ។

សូមបញ្ជាក់ផងដែរថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់ជាលើកទី៣ហើយក្នុងឆ្នាំ២០១៦ ដែលបានវាយប្រហារនៅស្រុកកម្រៀងនេះ បណ្ដាលឲ្យផ្ទះប្រជាពលរងការខូចខាតជាច្រើនខ្នងបែបនេះ៕

មតិយោបល់