ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! ជិះម៉ូតូឌុបគ្នា ដួលខ្លួនឯង ស្លាប់ និងរបួសធ្ងន់ ២នាក់

សៀមរាប: ករណីគ្រោះចរាចរណ៍មួយ ដោយជិះម៉ូតូឌុបគ្នាដួលខ្លួនឯង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវលំគ្រួសក្រហមពីខ្វាវ ទៅភូមិអូរភូមិសាស្ត្រ ឃុំខ្វាវស្រុកជីក្រែង ត្រង់ចំណុចស្ពានរុនតាដេវ។

អ្នកបើកម៉ូតូឈ្មោះ ជាតិ យាត ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិ ក្រាំង ឃុំខ្វាវ (របួសធ្ងន់) ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពខ្វាវ និងអ្នករួមដំណើរឈ្មោះ សួន ប្រុស ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិ ខ្វាវ ឃុំខ្វាវ ស្លាប់នៅកន្លែងកើតហេតុ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលនាំឲ្យមានគ្រោះថ្នាក់នេះ ដោយសារជនរងគ្រោះ បើកបរក្នុងស្ថានភាពស្រវឹងស្រា៕

មតិយោបល់