ព័ត៌មានជាតិ

ផ្អើលពលរដ្ឋ និងសមត្ថកិច្ច! ទាស់គ្នាមួយប្រាវ ជាមួយប្រពន្ធ ប្ដីទាញសាំងចាក់ទូកដរ បណ្ដាលឲ្យឆាបឆេះ

កំពង់ចាម: កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចមុខវត្តបូរីសាគរ ព្រែកលីវ ស្ថិតនៅភូមិព្រែកលីវទី៤ ឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម មានករណីប្តីប្រពន្ធ១គូ ឈ្លោះប្រកែកគ្នា រហូតឈានដល់យកសាំងចាក់ដុតទូកដររបស់ខ្លួន បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយអន្តរាគមន៍ទាន់ពេលវេលា។

មូលហេតុ៖ បណ្តាលមកពីប្តីខឹងប្រពន្ធរឿង ដើរផឹកស៊ីហាមមិនស្ដាប់៕

មតិយោបល់